នាព្រឹកថ្ងៃសុក្រ ០៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូល ចំណាយ ថវិការបស់រដ្ឋបាលក្រុង ស្រុក ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ ម៉េងជ្រួនអភិបាលរងនៃគណៈអភិបាលខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក អឿន ច័ន្ទវិសុទ្ធ ប្រធានរតនាគារខេត្ត មានការចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង-ស្រុក លោក នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត លោក លោកស្រី ប្រធានការិយាល័យហិរញ្ញវត្ថុ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ
ដែលនឹងប្រព្រឹត្តទៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង០០នាទី ព្រឹក ទីកន្លែងសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ